រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រួសារចាស់ជរា និងគ្រួសារងាយរងគ្រោះចំនួន ១៩គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង​ ៖ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង មានការចូលរួមដោយមន្ត្រីប្រចាំការអនុសាខាក្រុង អាជ្ញាធរមូលដ្ឋាន បានផ្តល់អំណោយមនុស្សធម៌​ ជូនគ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះចំនួន ១៩គ្រួសារ នៅក្នុងសង្កាត់ស្ទឹងវែង សង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ជាកិច្ចចាប់ផ្តើមលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខាបានឡើងបង្ហាញពី ការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ការចូលរួមទប់ស្តាត់ការប្រើប្រាស់ថង់ប្លាសស្ទិក និងការការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ ។

នាឱកាសនោះលោក ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការ និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការ ចាស់ជរា ស្ត្រីមេម៉ាយ ស្ត្រីទើបសម្រាល ស្ត្រីមានកូនតូចៗងាយរងគ្រោះ ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តមអនុប្រធានក៏បានបន្តថា សូមកុំអស់សង្ឃឹមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតអោយបានប្រសើរ ។

សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ២៥គក្រ មីជាតិខ្មែរ ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធ១កេស ព្រមទាំងថវិកាចំនួន ៦ម៉ឺនរៀលដូចគ្នាផងដែរ ។

អត្ថបទទាក់ទង