រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធការកាប់បំផ្លាញធនធានធម្មជាតិក្នុងតំបន់ការពារ នៅសាលាស្រុកថ្មបាំង

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធការកាប់បំផ្លាញធនធានធម្មជាតិក្នុងតំបន់ការពារ នៅសាលាស្រុកថ្មបាំង។

ក្នុងនោះក៏មានការធ្វើបទបង្ហាញអំពីច្បាប់ និងបង្ហាញពីតំបន់ និងព្រំប្រទល់រវាងដីដែលស្ថិតនៅក្នុងតំបន់ការពារ និងដីដែលបានកាត់ឆ្វៀលចេញពីតំបន់ការពារ ដោយមន្ទីរបរិស្ថានខេត្ត សំដៅផ្សព្វផ្សាយណែនាំ ដល់អាជ្ញាធរមូលដ្ឋាន អង្គភាព និងអ្នកពាក់ព័ន្ធបានយល់ដឹង និងចូលរួមផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ។
ជាចុងបញ្ចប់ លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការខេត្ត ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានផ្តល់នូវអនុសាសន៍ណែនាំដល់មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួនដូចខាងក្រោម ៖
១.ណែនាំឱ្យភូមិ ឃុំ ស្រុក ត្រូវសហការ ជាមួយមន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធ ដើម្បីទប់ស្កាត់និងការពារធនធានធម្មជាតិនៅក្នុងតំបន់ការពារ
២.ណែនាំមេភូមិ និងមេឃុំ មិនត្រូវបញ្ជាក់អត្តសញ្ញាណដី ឬធ្វើជាសាក្សីក្នុងករណីដីនោះស្ថិតនៅក្នុងតំបន់ការពារ
៣.ហាមកាប់រាន ឬឈូសឆាយទាំងដី ដែលកាត់ចេញពីតំបន់ការពារ និងដីដែលស្ថិតនៅក្នុងតំបន់ការពារដែលគ្មានច្បាប់អនុញ្ញាតិ
៤.ហាមអាស្រ័យផលលើដី ដែលបានកាប់ឆ្ការក្នុងតំបន់ការពារ
៥.បើចង់វាស់វែងដីត្រូវសួរនាំមន្រ្តីវាស់វែង មានលក្ខណៈជាប្រព័ន្ធ និងអ្នកពាក់ព័ន្ធ ដើម្បីធានាបាននូវភាពស្របច្បាប់
៦.ហាមវាស់វែងដីនៅក្នុងតំបន់ការពារ
៧.ណែនាំឱ្យភូមិ ឃុំ ស្រុក ក្រុមការងារដីរដ្ឋថ្នាក់ស្រុក និងអ្នកពាក់ព័ន្ធត្រូវរាយការណ៍ជាបន្ទាន់ពីរឿងដែលពាក់ព័ន្ធការកាប់បំផ្លាញធនធានធម្មជាតិនៅក្នុងតំបន់ការពារ៕
ថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មីនា 21, 2024

អត្ថបទទាក់ទង