រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារមួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសព លោកស្រី អ៊ុន នី (គ្រួសារជនពលី)ជាសមាជិកស អ កនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំ ក្រុមលេខាធិការដ្ឋានស អ កខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការស អ ក ក្រុងខេមរភូមិន្ទ និងប្រធានសាខាស អ ក សង្កាត់ស្មាច់មានជ័យ នាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម :
១/ថវិកាបេឡារណៈសង្គ្រោះ ចំនួន៤លានរៀល។
២/លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកា ចំនួន៥០មុឺនរៀល ។
៣/លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានឧបត្ថម្ភអង្ករចំនួន ០២បាវតូច ស្មេី៤៥គីឡូគ្រាមទឹកត្រី១កេស ទឹកស៊ីអុីវ១កេស និងមី១កេសតូច។
-ប្រគល់ជូនដល់គ្រួសារ នៃសព
លោកស្រី អ៊ុន នី (គ្រួសារជនពលី)ជាសមាជិកស អ កនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២,០៥នាទី ទៀបភ្លឺ។
ថ្ងៃអង្គារ ១០ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ March 19, 2024

អត្ថបទទាក់ទង