រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំចរចាថ្លៃការងារចំនួន ០២គម្រោង គឺ១.ការងារជួសជុល និងពង្រីកផ្លូវក្រាលកៅស៊ូ AC ចំនួន ០២ខ្សែ និង២.ការងារសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (ជំហានទី១)

លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំចរចាថ្លៃការងារចំនួន ០២គម្រោង គឺ១.ការងារជួសជុល និង ពង្រីកផ្លូវក្រាលកៅស៊ូ AC ចំនួន ០២ខ្សែ ក្នុងនោះ ខ្សែទី១ ប្រវែង ២.១៤០ម៉ែត្រ ដោយពង្រីក ផ្លូវបេតុងសរសៃដែក (ពង្រីកទទឹង ១ម៉ែត្រ) កម្រាស់ ០,២ម៉ែត្រ ក្រាលកៅស៊ូ AC ទទឹង ៧ ម៉ែត្រ កម្រាស់ ០,០៧ម៉ែត្រ និងចាក់ចិញ្ចឹមក្រួសក្រហមប្រវែង ១ម៉ែត្រសងខាងផ្លូវ នៅលើវិថី តាឆែម យាយយិប និងខ្សែទី២ ប្រវែង ២១០ម៉ែត្រ ក្រាលកៅស៊ូ AC ទទឹង ៧ម៉ែត្រ កម្រាស់ ០,០៧ម៉ែត្រ នៅលើផ្លូវសេរីការស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង និង២.ការងារសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (ជំហានទី១) ដែល មានបណ្តោយ ៥៧ម៉ែត្រ ទទឹង ៣០,៤ម៉ែត្រ កម្ពស់ ១៥,៧០ម៉ែត្រ ស្ថិតក្នុងភូមិចាំយាម ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ September 6, 2024

អត្ថបទទាក់ទង