រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​កោះកុង បានដឹកនាំ​លោក​ស្នងការ​រង​ និង​កងកម្លាំងក្រោម​ឱវាទ​​ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​

លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​កោះកុង បានដឹកនាំ​លោក​ស្នងការ​រង​ និង​កងកម្លាំងក្រោម​ឱវាទ​​ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​។
​នៅ​ក្នុង​នោះដែរ​ លោកឧត្តម​សេនីយ៍​ទោស្នងការ បាន​លេីក​ឡេីង​នូវ​ចំណុច​សំខាន់​មួយ​ចំនួន​ ​សម្រាប់​អនុវត្ត​មាន៖
-ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​លេខ​ ០០៧​ សណន​ របស់​ក្រសួង​មហាផ្ទៃ​ ស្តីពី​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ និង​ការ​ប្រេីស្លាក​សញ្ញា​នគរបាល​ជាតិ​
-ពង្រឹងអនុវត្ត​​វិន័យ​ ០០៦​ បបជ​ របស់​កងកម្លាំង​នគរបាល​ជាតិ​
-ណែរនាំ​ដល់​កងកម្លាំង​ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ទាំង​អស់​គ្នា​
-ការពង្រឹង​វេន​ប្រចាំ​បញ្ជា​ប្រចាំ​ថ្ងៃ​
-រំលឹក​អំពី​ការការពាររក្សា​សន្តិសុខ​ សុវត្ថិភាព​ ទូទាំង​ខេត្ត​អោយ​បាន​ល្អ​ប្រសើរ​
​-ការ​ធ្វើ​អនាម័យ​ ទាំង​ក្នុង​ និងក្រៅ​បរិវេណ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​។
ថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ March 18, 2024

អត្ថបទទាក់ទង