រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ថ្នាក់ខេត្ត

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ថ្នាក់ខេត្ត ។
ក្នុងឱកាសនោះផងដែរ លោកស្រីសូមថ្លែងអំណរគុណ ដល់លោក លោកស្រីទាំងអស់ដែលបានខិតខំ ក្នុងការចូលរួមទប់ស្កាត់ លប់បំបាត់ជំងឺគ្រុនចាញ់ នៅទូទាំងខេត្តកោះកុង ជាមួយគ្នានេះផងដែរ ស្នើលោក លោកស្រី និងអ្នកពាក់ព័ន្ធទាំងអស់បន្តអនុវត្តឱ្យបានម៉ឹងម៉ាត់ ស្របតាមគោលការណ៍នានា របស់ក្រសួង ព្រមទាំងអប់រំ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដល់មូលដ្ឋាន។ មួយវិញត្រូវបន្តធ្វើការ សហការ និងចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីចូលរួមទប់ស្កាត់ជំងឺគ្រុនចាញ់ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ March 18, 2024

អត្ថបទទាក់ទង