លោកឧត្ដមសេនីយ៍ត្រី ស សារ៉ាត ស្នងការស្តីទីខេត្តកោះកុង បានដឹកនាំកងកម្លាំងនគរបាលស្នងការដ្ឋាន គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការស្តីទី បានលេីកឡេីងនូវចំណុចសំខាន់មួយចំនួន សម្រាប់អនុវត្តមាន៖
-កោតសរសើរដល់កងកម្លាំង ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារបានយ៉ាងល្អ ដេីម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន
-ពង្រឹងអនុវត្តវិន័យ ០០៦ បបជ របស់កងកម្លាំងនគរបាលជាតិ
-ណែរនាំដល់កងកម្លាំង ចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា
-ការពង្រឹងវេនប្រចាំបញ្ជាប្រចាំថ្ងៃ ។
ថ្ងៃចន្ទ ២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ March 11, 2024
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/FB_IMG_1710123883727-1024x638.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/FB_IMG_1710123881585-1024x598.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/FB_IMG_1710123885952-1024x617.jpg)