រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រារព្ធទិវាអន្តរជាតិនារីខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ”រួមគ្នាដើម្បីភាពអង់អាចរបស់ស្រ្តី និងគាំពារសង្គម”ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រារព្ធទិវាអន្តរជាតិនារីខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ"រួមគ្នាដើម្បីភាពអង់អាចរបស់ស្រ្តី និងគាំពារសង្គម"ស្ថិតនៅផ្ទះលោក ជុំ ឈឺន ក្នុងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
កម្មពិធីនេះមានសមាសភាពចូលរួមពី តំណាងមន្ទីរការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈខេត្ត តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងមន្ទីរកិច្ចការនារីខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាផងដែរ។

ក្នុងកម្មពិធីនេះ លោក ហាក់ ឡេង អភិបាលរងខេត្ត បានមានមតិស្វាគមន៍ និងពន្យល់ដល់ប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីសិទ្ធិរបស់នារី និងបានណែនាំដល់បងប្អូននារីគ្រប់រូបខិតខំសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីមានចំណេះដឹង ជំនាញពិតប្រាកដ អនាគតអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិបានផងដែរ។ លោកក៏បានបន្ថែមទៀតដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះក្តីកង្វល់ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ។

ជាចុងបញ្ចប់ លោកអភិបាលរងខេត្ត បានគោរពជូនពរអង្គពិធីទាំងមូល សូមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕
ថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មីនា 5, 2024

អត្ថបទទាក់ទង