លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល"
លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួម ជាអធិបតី ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល"នាពេលនេះ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចម៉ែជាអម្ចាស់ទ្រង់សព្វព្រះរាជហឫទ័យចេញព្រះរាជសារ ដ៏មានអត្ថន័យ ជូនបងប្អូនជនរួមជាតិទាំងអស់ ហើយនាងខ្ញុំសូម អានជូននូវព្រះរាជសារដែលមានខ្លឹមសារទាំងស្រុង។ ក្រោយពីអានព្រះរាជសារចប់ លោកស្រីអភិបាលរងខេត្ត បានបន្តលើកឡើងថា ខ្ញុំសូមអរគុណចំពោះអង្គពិធីទាំងមូល ដែលបានការយកចិត្តទុកដាក់ស្តាប់នូវព្រះរាជសាររបស់ អង្គសម្តេចម៉ែ ដែលនាងខ្ញុំអានជូនអំបាញ់មិញនេះ។
គណៈអធិបតី អង្គពិធីទាំងមូល ! ក្នុងព្រះរាជសារ បានលើកឡើងសព្វគ្រប់អស់ហើយនូវគោលនយោបាយដឹកនាំ និងលទ្ធផល នៃការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសប្រធានបទសម្រាប់ឆ្នាំនេះ ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងជាកំ ណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
នាងខ្ញុំ សូមឆ្លៀតឱកាសនេះ សំដែងនូវការកោតសរសើរចំពោះមន្ទីរកិច្ចការនារីខេត្តកោះកុង ថ្នាក់ដឹកនាំជាស្ត្រី បងប្អូនស្ត្រី យុវនារី និងកុមារីទាំងអស់ក្នុងខេត្តកោះកុងរបស់យើង ដែលបាន បំពេញតួនាទី ភារកិច្ច ជាមន្ត្រីរាជការ ជាអ្នកធុរកិច្ច ជាភរិយា ជីដូន ម្តាយ បងស្រី ប្អូនស្រី ដ៏ល្អក្នុង គ្រួសារ សហគមន៍ និងសង្គមជាតិ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សីលធម៌ សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ ។ ហេតុនេះការចូលរួមរបស់បងប្អូនស្ត្រីក្នុងគ្រួសារ ក្នុងវិស័យធុរកិច្ច នយោបាយ និងការងារមនុស្សធម៌ក្នុងសង្គមពិតជាមានសារៈសំខាន់ណាស់ សមដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានលើកឡើងក្នុងកម្មវិធី “បងស្រី និង ប្អូនស្រី” នាខេត្តបាត់ដំបងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថា “នៅក្នុងផ្ទះបើមិនមាន ភរិយាខ្លាំង មិនមានម្ដាយល្អនោះ ស្វាមីនិងឪពុក ក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើរឿងជោគជ័យ នៅខាងក្រៅដែរ” ។
ក្នុងទិសដៅសម្រេចឱ្យបាននូវការលើកកម្ពស់សមភាពយេនឌ័រប្រកបដោយបរិយាបន្ន នាងខ្ញុំ យល់ថា ក្រៅពីមានគោលនយោបាយល្អនោះ កត្តាស្ត្រីខ្លួនឯង គឺជាកត្តាចម្បង ហើយក៏ទាមទារនូវ ការជួយគាំទ្រពីភាគីពាក់ព័ន្ធនានាជាការចំបាច់ផងដែរ ។
នាងខ្ញុំ សូមយកឱកាសនេះ សូមសំណូមពរដល់ បងប្អូននារីយើងគ្រប់រូប សូមដើរតួនាទីឱ្យ បានសកម្មបន្ថែមទៀតក្នុងការលើកកម្ពស់សីលធម៌សង្គម តាមរយៈការអប់រំកូនចៅ ការផ្តល់ចំណេះដឹង និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី និងរដ្ឋបាលគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
ជាមួយគ្នានេះ ខ្ញុំសូមយកវេទិកានេះ អំពាវនាវដល់បុរសគ្រប់រូបត្រូវចូលរួមយ៉ាងសកម្មបន្ថែមទៀត ដោយជំរុញលើកទឹកចិត្ត គាំទ្រ និងផ្តល់ឱកាសឱ្យបានច្រើនចំពោះស្ត្រី ដើម្បីពួកគាត់អាចបំពេញតួនាទីក្នុងជួរថ្នាក់ដឹកនាំដែលមានសិទ្ធធ្វើសេចក្តីសម្រេច ការងារដឹកនាំអង្គភាពក៏ដូចជាការងារ សង្គមផ្សេងៗទៀត ក្នុងន័យផ្តល់ថាមពលដល់ស្ត្រីឱ្យក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពជូនពរ គណៈអធិបតី លោក លោកស្រី សមាជិកសមាជិកា នៃអង្គពិធីទាំងមូល សូមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕
ថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ March 4, 2024
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_20240304_141710_040-768x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_20240304_141710_104-768x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/IMG_20240304_141710_680-768x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304095016__MG_6643-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304091725__MG_6536-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304093407__MG_6608-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304092854__MG_6582-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304092049__MG_6557-620x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304092044__MG_6555-593x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304094739__MG_6634-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304092605__MG_6573-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304094255__MG_6624-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304094213__MG_6620-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304092616__MG_6575-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304100309__MG_6687-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304093219__MG_6599-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304093020__MG_6591-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304094317__MG_6627-649x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304094106__MG_6614-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304094309__MG_6626-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304094234__MG_6622-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304092028__MG_6552-634x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304092533__MG_6571-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304092955__MG_6588-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304094010__MG_6610-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304094140__MG_6618-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304093205__MG_6597-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304094802__MG_6636-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304093039__MG_6593-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304094707__MG_6632-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304095622__MG_6657-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304093350__MG_6607-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304095953__MG_6672-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304094033__MG_6612-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304093154__MG_6596-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304091929__MG_6542-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304095405__MG_6654-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304100250__MG_6683-682x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304092938__MG_6586-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304092301__MG_6565-683x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304094357__MG_6628-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304092809__MG_6579-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304094918__MG_6639-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304100916__MG_6732-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304101134__MG_6766-1024x712.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304101315__MG_6786-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304101246__MG_6779-1024x710.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304100710__MG_6707-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304101427__MG_6811-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304100619__MG_6695-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304101218__MG_6771-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304100631__MG_6701-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304101108__MG_6757-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304101357__MG_6799-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304101202__MG_6769-1024x724.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304101325__MG_6788-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304101609__MG_6830-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304101713__MG_6833-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304102143__MG_6864-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304102801__MG_6903-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304102641__MG_6892-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304104010__MG_7019-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304102756__MG_6897-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304102348__MG_6885-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304102641__MG_6890-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/03/20240304102348__MG_6884-1-1024x683.jpg)