បន្ទាប់ពីបានចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ នៅឃុំថ្មស ស្រុកបូទុមសាគររួចមក លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ទទួលបន្ទុកការងារធម្មការ និងសាសនា បានឆ្លៀតឱកាសចូលថ្វាយបង្គំព្រះគ្រូចៅអធិការវត្តគិរីតេជោ ហៅវត្តកូនកុក ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាព នៃការកសាងកុដិ និងការជួសជុលសាលាឆាន់ នៅក្នុងបរិវេណទីធ្លាវត្តខាងលើ។ អាស្រ័យដោយ បញ្ហាអាកាសធាតុមានភ្លៀងធ្លាក់ច្រើន បណ្តាលឱ្យប៉ះពាល់ ដល់ដំណើរសាងសង់របស់ក្រុមជាង ប៉ុន្តែព្រះចៅអធិការវត្ត និងគណ:កម្មការវត្ត បញ្ជាក់ថា នឹងជម្រុញក្រុមជាង ដើម្បីពន្លឿនការងារឱ្យបានឆាប់ចប់សព្វគ្រប់ តាមកិច្ចសន្យា។
ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ October 16, 2024