តាមការចាត់តាំងរបស់លោកមេឃុំ លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំ ទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំបានសហការជាមួយលោកមេភូមិតានូន ចុះសួរសុខទុក្ខគ្រួសារក្រីក្រដែលមានជម្ងឺប្រចាំកាយឈ្មោះ ឃុន ស្រៀង ភេទប្រុស អាយុ៦១ឆ្នាំ នឹងបាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនដល់លោក ដែលមានទីលំនៅស្ថិតនៅភូមិតានូន ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលឃុំតានូន
—————————————-
ថ្ងៃពុធ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចសក័ព.ស២៥៦៧
ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤
វេលាម៉ោង១០ :០០នាទីព្រឹក