លោកស្រី ង៉ែ ដា ជំទប់ទី១ឃុំកណ្តោល បានផ្តល់កាតវីងជូនដល់ស្រ្តីមានផ្ទៃពោះ ចំនួន០២នាក់៖ ១. ឈ្មោះ ម៉េត គន្ធា អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ២.ឈ្មោះ ម៉ាន់ ពៅ អាយុ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌) ដើម្បីយកទៅប្រើប្រាស់តាមការណែនាំរបស់មណ្ឌលសុខភាព។
ប្រភពៈ@រដ្ឋបាលឃុំកណ្តោល
-------------------------------------
ថ្ងៃអង្គារ ៦រោច មិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករា ២៥៦៧
ត្រូវនឹងថ្ងៃទី០២ ខែមករាឆ្នាំ២០២៤