ដោយមានការណែនាំ និងយកចិត្តទុកដាក់ពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ បានពាំនាំថវិកា និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះដោយសារលង់ទឹក ដែលបានបាត់បង់ជីវិត ស្ថិតក្នុងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ។
ថ្ងៃអាទិត្យ ៩ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ October 8, 2023