រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជឺ ពុទ្ធីម អនុប្រធានការិយាល័យផែនការ នៃមន្ទីរផែនការខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលរំលឹកស្ដីពី ការប្រើប្រាស់ប្រព័ន្ធទិន្នន័យមូលដ្ឋាន ឆ្នាំ២០១៩ សម្រាប់រៀបចំទិន្នន័យមូលដ្ឋាន ឃុំ សង្កាត់ ប្រចាំឆ្នាំ២០២៤

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោក ជឺ ពុទ្ធីម អនុប្រធានការិយាល័យផែនការ នៃមន្ទីរផែនការខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលរំលឹកស្ដីពី ការប្រើប្រាស់ប្រព័ន្ធទិន្នន័យមូលដ្ឋាន ឆ្នាំ២០១៩ សម្រាប់រៀបចំទិន្នន័យមូលដ្ឋាន ឃុំ សង្កាត់ ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការក្រសួងផែនការ និងមានការអញ្ជើញចូលរួមពី លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ លោកលោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្រ្តីជំនាញផែនការទាំង ៨ខេត្ត សរុបចំនួន ៤៥នាក់ ស្រី ១៤នាក់ នៅសាលប្រជុំមន្ទីរផែនការខេត្តព្រះសីហនុ។ គោលបំណងដើម្បីធានាបាននូវគុណភាព និងសុក្រឹតភាពនៃទិន្នន័យមូលដ្ឋានឃមូលដ្ឋានឃុំសង្កាត់ (CDB) កាន់តែមានភាពជឿទុកចិត្ត និងប្រកបដោយប្រសិទ្ធភាពខ្ពស់ លើដំណើរការប្រមូល ចងក្រង បញ្ចូល វិភាគ កែច្នៃ និងផលិតជារបាយការណ៍នានា ។

អត្ថបទទាក់ទង