រដ្ឋបាលឃុំកោះស្ដេច
តាមការចាត់តាំងរបស់លោក សាយ ហេង មេឃុំកោះស្ដេច លោក ស៊ន ស្រិញ ជំទប់ទី១ បានអញ្ជេីញចូលរួមពិធីបេីកវគ្គបណ្ដុះបណ្ដាល ស្ដីពីសំណង់ជម្រកត្រីសិប្បនិម្មិតដល់សហគមន៍នេសាទសម្រស់កោះស្ដេច ក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) និងមានចូលរួមជាគណៈអធិបតីពីលោក សេង ប៊ុណ្ណា នាយខណ្ឌជលផលកោះកុង ក្រោមការសម្របសម្រួលពីអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ដោយមានការចូលរួមពីសមាជិកគណៈកម្មការសហគមន៍នេសាទសម្រស់កោះស្ដេច។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាល គឺដេីម្បីពិភាក្សាលេីកិច្ចព្រមព្រៀងចាក់ប្រអប់បេតុងជាមួយនឹងសហគមន៍ និងបណ្ដុះបណ្ដាលលេីការចាក់ប្រអប់បេតុង ស្ថិតនៅសាលាឃុំកោះស្ដេច។



ថ្ងៃព្រហស្បតិ៍ ១៥កេីត ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤