/ / /

រដ្ឋបាលឃុំត្រពាំងរូង បានប្រជុំស្រង់ស្ថិតិគ្រួសារចិញ្ចឹម សត្វពាហនៈ និងស្ថិតិសត្វពាហនៈក្នុងឃុំត្រពាំងរូង និងបានណែនាំដល់ម្ចាស់សត្វពាហនៈអំពីការ ចិញ្ចឹមសត្វ

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក រដ្ឋបាលឃុំត្រពាំងរូង បានប្រជុំស្រង់ស្ថិតិគ្រួសារចិញ្ចឹម សត្វពាហនៈ និងស្ថិតិសត្វពាហនៈក្នុងឃុំត្រពាំងរូង និងបានណែនាំដល់ម្ចាស់សត្វពាហនៈអំពីការ ចិញ្ចឹមសត្វ ត្រូវមានក្រោល ខ្សែចំណង និងមានអ្នកកង្វៀលឱ្យបានត្រឹមត្រូវ ជាពិសសេសទទួល ខុសត្រូវពេលមានករណីកើតជាយថាហេតុ (គ្រោះថ្នាក់ចរាចរ ឬបំផ្លាញដំណាំផ្សេងៗ របស់ ប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងមានការចូលរួមពី លោក ជួន ចិន្ដា មន្រ្តីការិយាល័យកសិកម្មស្រុកកោះកុង លោក ផៃ សុផា មេបញ្ចាការរងកងរាជអាវុធហត្ថស្រុកកោះកុង លោក ដុំ ដា អធិការរងផ្នែកសណ្ដាប់ធ្នាប់ លោក យោង ចាន់ឌី នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំត្រពាំងរូង លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋដែលជាម្ចាស់ចិញ្ចឹមសត្វពាហនៈក្នុងឃុំត្រពាំងរូង សរុបចំនួន ៣៥នាក់ ស្រី ១៩នាក់ មានទីតាំងនៅសាលាឃុំត្រពាំងរូង ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក ជា ហេង ប្រធានរតនាគារខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តម រិទ្ធ សារិ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    15/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១ រូប ចូលរួមពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៩ TVET DAY ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល”

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    15/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់ភ្នាក់ងារសង្គមកិច្ចចំនួន ០២រូប ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ»

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    15/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ និងរបាយការណ៍ស្ដីពីការវិភាគទិន្នន័យអធិការកិច្ចកន្លែងថែទាំកុមារនៅកម្ពុជាចន្លោះពីឆ្នាំ២០១៥-២០២៤