រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសម័យប្រជុំទី១០ ស្តីពីការពិនិត្យសេចក្តីព្រាង ឈានទៅអនុម័តសេចក្តីថ្លែងការណ៍ រាជធានីភ្នំពេញ ដែលបូកសរុបលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសម័យប្រជុំទី១០ ស្តីពីការពិនិត្យសេចក្តីព្រាង ឈានទៅអនុម័តសេចក្តីថ្លែងការណ៍ រាជធានីភ្នំពេញ ដែលបូកសរុបលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។

ក្នុងឱកាសនោះ អង្គប្រជុំបានពិនិត្យរួមគ្នាលើសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ដែលបានតាក់តែងឡើងដោយ គណៈកម្មការចម្រុះ មានគ្នាចំនួន ៥នាក់ គឺ កាកបាទក្រហមកម្ពុជា តំណាងដោយឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២, លោកអគ្គលេខាធិការ អឌ្ឍចន្ទក្រហម ព្រុយណេ, តំណាងកាកបាទក្រហម ឥណ្ឌូណេស៊ី, និងតំណាងសហព័ន្ធអន្តរជាតិ ២នាក់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិច្ចប្រជុំ បានថ្លែងអំណរគុណចំពោះគណៈកម្មការ ដែលបានខិតខំតាក់តែងជាសេចក្តីព្រាងសេចក្តីថ្លែងការរាជធានីភ្នំពេញ ដែលគ្របដណ្តប់គ្រប់កិច្ចការដែលកិច្ចប្រជុំបានត្រិះរិះពិចារណា និងពិភាក្សាជាមួយគ្នាយ៉ាងយកចិត្តទុកដាក់ និងបានកំណត់ការផ្តល់អំណាចដល់យុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងការស្វែងរកដំណោះស្រាយថ្មីក្នុងការងារមនុស្សធម៌។

បន្ទាប់ពីមានមតិយោបល់ និងឯកភាពលើសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៣ ប្រធានប្រតិភូនៃសមាគមជាតិទាំង ១១ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ បានឡើងចុះហត្ថលេខា និងថតរូបអនុស្សាវរីយ៍នៅលេីវេទិកាផងដែរ៕

អត្ថបទទាក់ទង