មន្ត្រីសុខាភិបាលខេត្តកោះកុង ៧រូប បានចូលរួមសិក្ខាសាលាពាក់កណ្តាលឆ្នាំ ស្តីពី ការពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធី «ការពិនិត្យស្រាវជ្រាវ នឹង ព្យាបាលជំងឺមហារីកមាត់ស្បូន» ( H-EQIP2/PBC4.1a Y2) ក្រោមអធិបតីភាព លោកជំទាវសាស្រ្តាចារ្យ គ្រុយ លាងសុីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល
គោលបំណង៖
១. ពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តកម្មវិធី និងស្វែងយល់ពីបញ្ហាប្រឈមនៅក្នុងឆមាសទី១ ឆ្នាំ២០២៤
២ . ការប្រើប្រាស់ថវិកា ការចំណាយ និងការទូទាត់ថវិកា PBC 5 សម្រាប់គម្រោង H-EQIP 2
៣. ពិភាក្សារួមលើចំណុចខ្លាំង និងចំណុចខ្សោយ សម្រាប់កម្មវិធីក្នុងខេត្តនីមួយៗ និងជំហានបន្ទាប់
៤. កំណត់សកម្មភាព និងរៀបចំផែនការថវិកាសកម្មភាពសម្រាប់ឆ្នាំ២០២៥
សមាភាពអ្នកចូលរួម៖ PHD Director, PHD MCH, PHD Finance, OD Director, OD MCH ទាំង ២០ ខេត្ត
សមាសភាពពីខេត្តកោះកុង៖
១ លោកស្រីវេជ្ជ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្ត
២ លោកស្រីវេជ្ជ ថា សុខលាង មន្រ្តីការិយាល័យបង្ការនិង គ្រប់គ្រងជំងឺ
៣ លោកស្រី លី សុខនីតា មន្រ្តីការិយាល័យ គណនេយ្យ និង ហិរញ្ញវត្ថុ
៤ លោក ឡោ សាវឿន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ
៥ លោកស្រី ប៊ន មុំ ប្រធានគាំពាមាតា នឹង កុមារ ស្រុកប្រតិបត្តិស្មាច់មានជ័យ
៦ លោកស្រី ម៉ៅ ស្រីឡា ប្រធានគាំពារមាតា ទារក និង កុមារ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល
៧ លោកស្រី ឡាំ ចន្តា មន្រ្តី គាំពារមាតា ទារកនិង កុមារ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល
ឧបត្តម្ថថវិកាដោយ: គម្រោងលើកកម្ពស់គុណភាព និង សមធម៌សុខាភិបាលដំណាក់កាលទី២ ( H-EQIP 2)
នៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប
ធ្វើចាប់ពីថ្ងៃទី ២៤ ដល់ ២៥ ខែ តុលា ឆ្នាំ ២០២៤