តាតៃក្រោម,ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អណត្តិទី៥ ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់មួយចំនួន ដោះស្រាយបញ្ហាប្រឈម និងដាក់ទិសដៅបន្ដ សមាសភាពចូលរួម លោក ធិន សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ លោក នួន នឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល លោក លោកស្រីមេភូមិ ប៉ុស្ដិ៍សុខភាពតាតៃ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ស្មៀនឃុំ ជំនួយការឃុំ រួមជាមួយនឹងប្រជាពលរដ្ឋចូលរួមសរុប ១៨នាក់ ស្រី ០៦នាក់ នៅសាលាឃុំតាតៃក្រោម។