រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងលោកនាយកប្រតិបត្តិសាខា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍

សាខា កក្រក ខេត្តកោះកុង៖ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងលោកនាយកប្រតិបត្តិសាខា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា, លោក ជាន់ ផេត្រូ ស៊ែររើ (Juan Pedro Shaerer) ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ប្រចាំទីក្រុងបាងកក, លោកស្រី ខាទ្រីន ក្លាសិន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមប្រចាំប្រទេសកម្ពុជា-ឡាវ-ថៃ-វៀតណាម, ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, ប្រតិភូថ្នាក់ដឹកនាំ និងយុវជនទាំង ១១សមាគមជាតិ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ព្រមទាំងវត្តមាន សម្តេច លោកជំទាវ ឯកឧត្តម អនុប្រធានកាកបាទក្រហមកម្ពុជា សមាជិកគណៈកម្មាធិការកណ្តាល និងគណៈកម្មាធិការ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី-ខេត្ត ចូលរួមផងដែរ។

អត្ថបទទាក់ទង