រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានចុះពិនិត្យមេីលព្រំដីសាលាមត្តេយ្យសិក្សាសហគមន៍ព្រែកស្មាច់​ និងបានឈូសឆាយសម្អាតទីធ្លាខាងក្រោយសាលាស្ថិតនៅភូមិព្រែកស្មាច់​

រដ្ឋបាលឃុំកោះស្ដេច

តាមការចាត់តាំងរបស់លោក​ សាយ​ ហេង មេឃុំកោះស្ដេច​ លោកស្រី​ ភុតសា​ សិរិ​ ជំទប់ទី២ បានដឹកនាំលោកស្រី​ គឹម​ ហ៊ួរ​ សមាជិកក្រុមប្រឹក្សាឃុំ​ ស្មៀនឃុំ​ និងមេភូមិព្រែកស្មាច់​ ចុះពិនិត្យមេីលព្រំដីសាលាមត្តេយ្យសិក្សាសហគមន៍ព្រែកស្មាច់​ និងបានឈូសឆាយសម្អាតទីធ្លាខាងក្រោយសាលាស្ថិតនៅភូមិព្រែកស្មាច់​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។ ក្នុងការសម្អាតនេះ​ លោកស្រី​ ភុតសា​ សិរិ​ ជំទប់​ទី២​ បានឧបត្ថម្ភថវិកាចំនួន​ ២០០ដុល្លា​ និងលោកស្រី​ គឹម​ ហ៊ួរ​ សមាជិកក្រុមប្រឹក្សាឃុំ ២០០ដុល្លា​ សរុបចំនួន​ ៤០០ដល្លា​ សម្រាប់សម្អាតទីធ្លាខាងក្រោយសាលាមត្តេយ្យសហគមន៍ព្រែកស្មាច់។ ​

ថ្ងៃព្រហស្បតិ៍​ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង