រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជើញស្វាគមន៍ ឧត្តមសេនីយ៍ វង្ស ស៊ីណា ប្រធានប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ ក្នុង ផ្នែករដ្ឋបាលស៊ីវិល ក្នុងពិធីបិទសវនកម្មនៅរដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ក្រោមចំណុះ សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ

បណ្ឌិត សំឃិត វៀន អភិបាលខេត្តស្តីទី បានអញ្ជើញស្វាគមន៍ ឧត្តមសេនីយ៍ វង្ស ស៊ីណា ប្រធានប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ ក្នុង ផ្នែករដ្ឋបាលស៊ីវិល ក្នុងពិធីបិទសវនកម្មនៅរដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ក្រោមចំណុះ សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ។

បណ្ឌិតអភិបាលខេត្តស្តីទី បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកខេត្ត សូមថ្លែងអំណរគុណចំពោះប្រតិភូ ដែលបានធ្វើសវនកម្មនៅរដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ក្រោមចំណុះ សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ នាប៉ុន្មានថ្ងៃនេះ។ ទោះការធ្វើសវនកម្ម ឃើញថាមានការខ្វះខាតមួយចំនួនក៏ដោយ ទីចាត់ការ និងអង្គភាពពាក់ព័ន្ធ ត្រូវធ្វើការពិនិត្យ និងកែសម្រួលឱ្យបានសមស្របទៅនឹងអនុសាសន៍ របស់សវនកម្ម ធ្វើយ៉ាងណាឱ្យការអនុវត្តការងារឱ្យមានប្រសិទ្ធិភាព ស្របតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ឧត្តមសេនីយ៍ ប្រធានប្រតិភូ ស្នើដល់ទីចាត់ការ អង្គភាព និងអ្នកពាក់ព័ន្ធ ដែលបានឆ្លើយតប ទៅនឹងអនុសាសន៍ របស់សវនកម្ម ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា អ្នកពាក់ព័ន្ធ ពិតជាអនិវត្តឱ្យបានភ្ជាប់ខ្ជូន ស្របតាមគោលការណ៍ណែនាំនានា ដើម្បីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
ថ្ងៃចន្ទ ១១ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ September 11, 2023

អត្ថបទទាក់ទង