រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងលោកជំទាវ វេជ្ជបណ្ឌិត ដេវ្យ៉ានី ឃុប្រ៉ាហ្គីដេ ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ជំនួយ “ភូមិអស់មីន” ក្នុងស្រុកបូទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងឃុំត្រពាំងរូង នៃស្រុកកោះកុង

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងលោកជំទាវ វេជ្ជបណ្ឌិត ដេវ្យ៉ានី ឃុប្រ៉ាហ្គីដេ ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ជំនួយ "ភូមិអស់មីន" ក្នុងស្រុកបូទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងឃុំត្រពាំងរូង នៃស្រុកកោះកុង ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃមួយដ៏វិសេសវិសាល ប្រកបដោយក្តីសោមនស្សរីករាយ ដោយខេត្តកោះកុង មានកិត្តិយសបានទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងវត្តមានរបស់លោកជំទាវ វេជ្ជបណ្ឌិត ដេវីនី ឃុប៉្រាហ្គីដេ ឯកអគ្គរដ្ឋទូត នៃសារធារណរដ្ឋ ឥណ្ឌាប្រចាំប្រទេសកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកអញ្ជើញ ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយបោសសម្អាតមីន នាឱកាស ដ៏ថ្លៃថ្លានេះ ។ជាបឋម ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ត ចំពោះវត្តមានឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាង ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងវត្តមានរបស់លោកជំទាវ វេជ្ជបណ្ឌិតដេនី ឃុប៉្រាហ្គឺដេ ឯកអគ្គរដ្ឋទូត នៃសារធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា ព្រមទាំង វត្តមានឯកឧត្តម អស់លោក លោកស្រី បានផ្តល់កិត្តិយសអញ្ជើញចូលរួមនៅក្នុងពិធីដ៏មាន សារៈសំខាន់ នាព្រឹកនេះ។ក្នុងនាមអាជ្ញាធរដែនដីខេត្ត នាងខ្ញុំពិតជាមានក្តីរំភើបរីករាយ ចំពោះពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយ “ភូមិអស់មីន» រវាងអាជ្ញាធរមីន និងស្ថានទូតឥណ្ឌ ប្រចាំនៅកម្ពុជា សម្រាប់គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅស្រុកបូទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង នាព្រឹកនេះ ដែលនាងខ្ញុំសូមចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមសម្រាប់ខេត្តកោះកុង ក្នុងការកម្ចាត់ឃាតករលាក់មុខ ដែលបានលាក់ខ្លួនកប់ក្នុងដីជាង៤០ឆ្នាំ ហើយបានសម្លាប់ អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យធ្លាក់ខ្លួនពិការ ក្លាយខ្លួនជាស្ត្រីមេម៉ាយ កុមារកំព ដោយសារតែមរតកសង្គ្រាមដែលបានបន្សល់ទុក គឺគ្រាប់មីននេះឯង ។ឆ្លៀតក្នុងឱកាសនេះ ជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុងទាំងមូល និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្ដែងនូវ ការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអាជ្ញាធរមីន សម្រាប់សកម្មភាពមីនក្នុងខេត្តកោះកុង។ នាងខ្ញុំក៏ សូមថ្លែងអំណរគុណដល់សារធារណរដ្ឋឥណ្ឌា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកថវិកា ដល់សកម្មភាពដោះមីននៅក្នុងខេត្តកោះកុង និងសូមអរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរមីន ក៏ដូចជាកម្លាំងប្រតិបត្តិករបោសសម្អាតមីន ដែលតែងតែយកចិត្តទុកដាក់ និងចាត់ទុកខេត្តកោះកុង ជាខេត្តអាទិភាព សម្រាប់ការដាក់ពង្រាយកម្លាំងប្រតិបត្តិករ ធ្វើការបោសសម្អាត គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ឯកឧត្តម លោកជំទាវ អង្គពិធីទាំងមូលជាទីមេតី ! ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយ «ភូមិអស់មីន» រវាងអាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា សម្រាប់គាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះ នៅស្រុកបូទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង នាព្រឹកនេះ ជាសញ្ញាវិជ្ជមានមួយបន្ថែមទៀត លើការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសក្តានុពលរបស់ខេត្ត ដែលទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តសប្បាយ អ្នកវិនិយោគមកបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ ធ្វើឱ្យសេដ្ឋកិច្ចខេត្តកោះកុង នឹងបន្តមានកំណើនបន្ថែមទៀត ជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង កាត់បន្ថយបានជាអតិបរមា នៃការធ្វើចំណាកស្រុក ទៅស្វែងរកការងារធ្វើនៅ ក្រៅខេត្ត ជាពិសេសនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់ដីធ្លីរបស់ខ្លួនសម្រាប់ ការងារបង្កបង្កើនផលឱ្យអស់លទ្ធភាព ប្រកបដោយសុវត្ថិភាព លុបបំបាត់ភាពភ័យខ្លាចនានា ការគំរាមកំហែងផ្សេងៗ ដែលអាចបង្កឡើងដោយសារមីនដែលមានកប់ក្នុងដី ហើយអ្នកវិនិយោគនឹងកាន់តែមានក្តីរីករាយ និងទំនុកចិត្ត ក្នុងការពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួន នៅតាមភូមិសាស្ត្រនានាក្នុងខេត្ត ស្របទៅនឹងចក្ខុវិស័យរបស់រដ្ឋបាលខេត្តក្នុងការពង្រីក វិសាលភាព នៃការវិនិយោគនានាដែលមានការប្រមូលផ្តុំនៅក្នុងតំបន់ភូមិសាស្ត្រតែមួយ ឱ្យមានការរាយប៉ាយទៅតំបន់ផ្សេងៗទៀតនៅតាមបណ្តាក្រុង ស្រុកនៅទូទាំងខេត្ត៕


ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី August 31, 2023

អត្ថបទទាក់ទង