រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រីអនុសេនីយ៍ឯក បូ វុដ្ឋា នាយលេខាធិការដ្ឋាន និងជាប្រធានក្រុមការងារយេនឌ័រ តំណាងឱ្យលោកមេបញ្ជាការ បាននាំយកថវិកាចំនួន ៤០០,០០០រៀល ដើម្បីទៅសួរសុខទុក្ខ និងប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក មាស សុគន្ធា នាយការិយាល័យគោលនយោបាយ នៃមន្ទីរកសាងកម្លាំង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត ដែលមានជំងឺ និងគ្រួសារជួបការលំបាក។ ជាក់ស្ដែងនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោកស្រីអនុសេនីយ៍ឯក បូ វុដ្ឋា នាយលេខាធិការដ្ឋាន និងជាប្រធានក្រុមការងារយេនឌ័រ តំណាងឱ្យលោកមេបញ្ជាការ បាននាំយកថវិកាចំនួន ៤០០,០០០រៀល ដើម្បីទៅសួរសុខទុក្ខ និងប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក មាស សុគន្ធា នាយការិយាល័យគោលនយោបាយ នៃមន្ទីរកសាងកម្លាំង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕
ថ្ងៃព្រហស្បតិ៍ ៩ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ August 10, 2023

អត្ថបទទាក់ទង