/ / /

រដ្ឋបាលឃុំឫស្សីជ្រុំ សូមគោរពថ្លែងអំណរអគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ប៉ិច ស៉ីយុន និងក្រុមការងារមន្ទីរ រ៉ែនិងថាមពល ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភនូវថវិកា ផ្ទាល់ខ្លួនចំនួន៩០០,០០០រៀល ដើម្បីចូលរួមចំណែកក្នុងការសាងសង់ស្ពានឈើ ១កន្លែង

រដ្ឋបាលឃុំឫស្សីជ្រុំ  សូមគោរពថ្លែងអំណរអគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ប៉ិច ស៊ីយុន និងក្រុមការងារមន្ទីរ រ៉ែនិងថាមពល ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភនូវថវិកា ផ្ទាល់ខ្លួនចំនួន៩០០,០០០រៀល ដើម្បីចូលរួមចំណែកក្នុងការសាងសង់ស្ពានឈើ ១កន្លែង ប្រវែងបណ្ដោយ៣៤ម៉ ទទឹង២ ម៉ ក្នុងគោលបំណងជួយសម្រួលទុក្ខលំបាកជូនដល់ប្រជាពលរដ្ឋដែលតែងតែជួបការលំបាកនៅក្នុងរដូវវស្សាដោយទឹកលិចពិបាកនិងធ្វើដំណើរឆ្លងកាត់ជាពិសេស សិស្សានុសិស្ស និងកុមារតូចៗដោយពួកគាត់មិនអាចឆ្លងទៅសាលារៀនបានព្រោះមានបញ្ហាប្រឈមគ្រោះថ្នាក់ខ្លាំងនៅពេលទឹកឡើងក្នុងរដូវវស្សា។តបតាមការសំណូមពររបស់ប្រជាពលរដ្ឋដែលគាត់ចង់បានស្ពានឆ្លង។ ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង (នៅចំណុចក្រោយសាលាបឋមសិក្សាឫស្សីជ្រុំ)។

សូមគោរពជូនពរ លោក ប៉ិច ស៊ីយុន និងក្រុមការងារមន្ទីរ រ៉ែនិងថាមពល ព្រមទាំងក្រុមគ្រួសារ ឪ្យជួបប្រទះពុទ្ធពរទាំង៤ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។

ថ្ងៃសៅរ៍ ២ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤
June 8, 2024

ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់

  • រដ្ឋបាលស្រុកស្រែអំបិល/
    22/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ តាមរយៈកម្មវិធី (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំចំនួន៦គ្រួសារ

  • មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ/
    22/09/2026

    លោកស្រី​ សម្បូរ​ សុភា​ ប្រធានមន្ទីរវប្បធម៌​ និងវិចិត្រសិល្ប:ខេត្តកោះកុង​ បានដឹកនាំកិច្ចប្រជុំកិច្ចរបាយការណ៍ប្រចាំខែកញ្ញា​ និងលើកទិសដៅបន្ត​

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះបានចំនួន៥នាក់ ស្រី ៣នាក់

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានជួយឧបត្ថម្ភដល់​គ្រួសារលោក ពីង លី ដែលក្នុងគ្រួសារមានពិការភាពពីកំណើត ហើយមានជីវភាពខ្វះខាត រស់នៅក្នុងភូមិសំរុងតាកែវ