មណ្ឌលសុខភាពថ្មស ស្រុកបូទុមសាគរ បានចុះអប់រំផ្សព្វផ្សាយ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាថ្មស និងវិទ្យាល័យចំការលើ ស្ថិតក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ស្តីពីវិធានការការពារជំងឺឆ្លងផ្សេងៗ ពិសេសជំងឺ COVID-19 ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជាយើង។ បានណែនាំអោយសិស្សានុសិស្សធ្វើការអប់រំផ្សព្វផ្សាយបន្ត ដល់ក្រុមគ្រួសារនិងសហគមន៍របស់ពួកគាត់ ស្តីពីវិធានការការពារជំងឺCOVID-19 សិស្សានុសិស្សចូលរួមសរុបមាន ចំនួន៤៩២នាក់ ស្រី ២៥៥នាក់ លោកគ្រូ-អ្នកគ្រូ សរុបចំនួន ១៦នាក់ ស្រី៤នាក់។
ប្រភព : មន្ទីរសុខាភិបាលខេត្តកោះកុង