ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំមន្ត្រី បុគ្គលិកក្រោមឱវាទ រៀបចំកិច្ចប្រជុំរួមប្រចាំខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សារកបញ្ហាប្រឈម ដំណោះស្រាយ និងផែនការនៅខែបន្ទាប់
។ ក្នុងឱកាសនោះលោកប្រធានមន្ទីរពេទ្យបានធ្វើបទបង្ហាញអំពី សូចនាករគន្លឹះមួយចំនួន ដែលធ្វើឱ្យគុណភាពសេវាប្រសើរឡើង ព្រមទាំងមានការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំផ្នែកសំខាន់ៗមួយចំនួនក្នុងមន្ទីរពេទ្យ ស្ដីពីលទ្ធផលសម្រេចបាននៃសូចនាករសំខាន់ៗ បញ្ហាប្រឈម ការវិភាគ SWOT និងផែនការបន្ត ដើម្បីធ្វើយ៉ាងណាឱ្យឈានទៅរកការសម្រេចបាននូវសូចនាករមួយចំនួនដែលមិនទាន់ដល់គោលដៅ។













