លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុក លោក ខេង សំខាន់ អភិបាលរងស្រុក ចូលរួមអមដំណើរ លោក គិត សុផា អភិបាលរងខេត្ត តំណាង លោកជំទាវ ឈី វ៉ា អភិបាលនៃគណ:អភិបាលខេត្តកោះកុង នាំយកនូវទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន២វត្ត រួមមាន វត្តអង្គសិលាមុនីថ្មស (ហៅវត្តថ្មស) និងវត្តគិរីសាគរ (ហៅវត្តចម្លងគោ) ស្ថិតនៅឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុងប្រកបដោយទឹកចិត្តជ្រះថ្លា។
សមាសភាពចូលរួមមាន មន្ទីរអភិវឌ្ឍជនបទ អធិការនៃអធិការដ្ឋាន ប្រធានការិយាល័យ រដ្ឋបាលឃុំថ្មស ប៉ុស្តិ៍រដ្ឋបាលឃុំ និងមេភូមិ។
ថ្ងៃព្រហស្បតិ៍១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី ៣០ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៩:១៥នាទីព្រឹក






