លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរបានកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៣ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលបូទុមសាគរ នៅសាលប្រជុំ (ខ) សាលាស្រុកបូទុមសាគរ ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាន និងសមាជិក គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សរុបចំនួន៣១នាក់ស្រី០១នាក់ ។
ដែលមានរបៀបវារ:ដូចខាងក្រោម:
១. -ផ្សព្វផ្សាយសេចក្តីសម្រេចក្រុមប្រឹក្សាប្រលងប្រណាំង អនុវត្តគោលនយោបាយ
ភូមិ ឃុំ សង្កាត់ មានសុវត្តភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
២. -ផ្សព្វផ្សាយការរៀបចំរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ៣. -ផ្សព្វផ្សាយការរៀបចំរបាយការណ៍ក្រុមប្រឹក្សាប្រលងប្រណាំងអនុវត្តគោលនយោបាយ
ភូមិឃុំ សង្កាត់ មានសុវត្តភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
៤. -ផ្សេងៗ
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃចន្ទ ២ កើត ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
June 19, 2023
វេលាម៉ោង ០២:០០ នាទីរសៀល















