រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អ.ម.ត ខេត្តកោះកុង បានដឹកនាំក្រុមការងារ និងសិស្ស-និស្សិត សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចុះចែកមួកសុវត្ថិភាព ចំនួន ១២៩មួក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋប្រកបរបររត់ម៉ូតូឌុប

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អ.ម.ត ខេត្តកោះកុង បានដឹកនាំក្រុមការងារ និងសិស្ស-និស្សិត សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចុះចែកមួកសុវត្ថិភាព ចំនួន ១២៩មួក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋប្រកបរបររត់ម៉ូតូឌុប នៅសាលាសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ  ខេត្តកោះកុង។
កម្មពិធីចែកមួកសុវត្ថិភាពខាងលើ ធ្វើឡើងក្នុងគោលបំណងដូចជា:
១/ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តន៍ច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា
២/ផ្សព្វផ្សាយតួនាទី និងភារកិច្ចរបស់ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្ត និងការផ្តល់អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសម្រាប់សិស្ស-និស្សិតក្រីក្រ
៣/គាំទ្រយ៉ាងពេញទំហឹង ចំពោះសម្តេចតេជោ ក្នុងការរៀបចំវិសោធនកម្មច្បាប់បោះឆ្នោត ដោយដកសិទ្ធឈរឈ្មោះបោះឆ្នោត ចំពោះអ្នកដែលមិនបានទៅបោះឆ្នោត និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានប័ណ្ណបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕
ថ្ងៃចន្ទ ២ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ June 19, 2023

អត្ថបទទាក់ទង