លោក ខៀវ ផន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានដឹកនាំសហការីនៃការិយាល័យជំនាញទាំង១០ នៃមន្ទីរ ដើម្បីប្រជុំណែនាំស្តីពី៖ បច្ចេកទេសក្នុងការរៀបចំសមិទ្ឋកម្មប្រចាំឆមាសទី១ នៅសាលប្រជុំតូច។ ក្រោយពីលោកអនុប្រធានមន្ទីរបានសំណេះសំណាល និងបើកប្រកាសបើកកម្មវិធី ដែលក្នុងនោះដែរអ្នកសម្របសម្រួលកម្មវិធីគឺលោក លឹម ហ្វាស៊ី មន្រ្តីការិយាល័យផែនការ និងគ្រប់គ្រងជំនួយ បានធ្វើបទបង្ហាញពីទម្រង់ផែនការរបាយការណ៍សមិទ្ឋកម្មនៃអនុវិស័យ១០ របស់មន្ទីរអប់រំ និងរបៀបចូលប្រើប្រាស់ដល់មន្រ្តីផ្សេងៗទៀតដែលទទួលបន្ទុកលើការងារមួយនេះ។ និងមានជាសំណួរចម្លើយ ជាចុងក្រោយលោក ខៀវ ផន បានបូកសរុបលទ្ឋផល និងប្រកាសបិទអង្គប្រជុំ។
អត្ថបទដោយ៖ ឡុច ភារុន