នៅសាលាស្រុកស្រែអំបិល បានរៀបចំពិធីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា ២០២០ ក្រោមប្រធានបទ "មានសន្ដិភាព មានការលើកកម្ពស់សមភាពយេនឌ័រ" សមាសភាពគណៈអធិបតីមាន៖ ១.លោក ម៉ាស់ សុជា ក្រុមប្រឹក្សាស្រុក
២.លោកស្រី ណុប ប៊ុនណារី សាមជិកក្រុមប្រឹក្សាស្រុក
៣.លោកស្រី ឡាយ ចាន់នាង សមាជិកក្រុមប្រឹក្សាស្រុក
៤.លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក
៥.លោកស្រី ទួត ហាទីម៉ា និងស្វាមី និងមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីសាលាស្រុក ការិយាល័យអង្គភាពជុំវិញស្រុក លោកមេឃុំគ្រប់ឃុំ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ២៧០ នាក់។
ប្រភព : រដ្ឋបាលស្រុកស្រែអំបិល