ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង០២:៣០នាទីរសៀល លោក កាយ ក្រុង ចៅសង្កាត់ លោក ទូឡោះ រ៉សេត អនុភូមិស្ទឹងវែង លោកស្រី ហួត ស៊ីណា ជនបង្គោលនារី និងកុមារសង្កាត់ រួមសហការជាមួយកាកបាទក្រហមខេត្តចុះចែកអំណោយ ដល់គ្រួសារក្រីក្រ ទើបសំរាលកូន និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន០៣គ្រួសារ:
-គ្រួសារឈ្មោះ មាស ស្រីនី ទើបសំរាលកូន ភូមិស្ទឹងវែង
-គ្រួសារឈ្មោះ កែវ ណារី អ្នកផ្ទុកមេរោគអេដស៍ ភូមិស្ទឹងវែង
-គ្រួសារ កែវ សំបាន អ្នកផ្ទុកមេរោគអេដស៍ ភូមិព្រែកស្វាយ
ក្នុង ០១គ្រួសារទទួលបានដូចជា:
-អង្ករ ២៥គ.ក មី ត្រីខ និងទឹកសិទ្ធ មួយចំនួន
-កាកបាទក្រហមថវិកា ៨០.០០០រៀល
-លោក កាយ ក្រុង ចៅសង្កាត់ ថវិកាចូលរួម ៥០.០០០រៀល ។ ប្រភពពី:រដ្ឋបាលក្រុងខេមរភូមិន្ទ