រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យសិក្សាគម្រោងសាងសង់ផ្លូវគ្រួសក្រហម ១ខ្សែ និងលូ ១០កន្លែង នៅឃុំជីខលើ ស្រុកស្រែអំបិល

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យសិក្សាគម្រោងសាងសង់ផ្លូវគ្រួសក្រហម ១ខ្សែ និងលូ ១០កន្លែង នៅឃុំជីខលើ ស្រុកស្រែអំបិល

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យសិក្សាគម្រោងសាងសង់ផ្លូវគ្រួសក្រហមចំនួន ១ខ្សែ និងដាក់លូកាត់ទទឹងផ្លូវនេះចំនួន ១០កន្លែង ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ ការចុះសិក្សាគម្រោងនេះ គឺដើម្បីឆ្លើយតបទៅតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋក្រុម ១៧៥គ្រួសារ ដែលទទួលបានការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល។ គម្រោងសាងសង់ផ្លូវគ្រួសក្រហម និងការដាក់លូនេះ គឺជាការចំណាយថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកោះកុង ឆ្នាំ២០២៣។
ថ្ងៃចន្ទ ៥ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ April 10, 2023

អត្ថបទទាក់ទង