លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញបើកវគ្គបំប៉នឡើងវិញ៖ ស្តីពីសុខភាពបន្តពូជ និងសុខភាពយុវវ័យ ក្នុងខេត្តកោះកុង ដល់គ្រូបង្រៀនអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងស្រុកមណ្ឌលសីមា និងស្រុកបូទុមសាគរ។ ចំពោះដំណើរការនៃសិក្ខាសាលានេះមានការឧបត្ថម្ភថវិកាដោយអង្គការក្រៅរដ្ឋាភិបាល PfDA ដែលជាអង្គការតែងតែគាំទ្រថវិកាដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងលើគម្រោងមួយចំនួនឱ្យមានដំណើរការល្អរហូតមក។
ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧
ត្រូវថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤
អត្ថបទដោយ៖ ឡុច ភារុន