រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង រួមទាំងថ្នាក់ដឹកនាំ នាយទាហានជំនាញ បានចួលរួមប្រជុំប្រចាំសប្តាហ៍ តាមរយៈវីដេអូបញ្ជូនរូបភាព និងសំលេង (zoom) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង រួមទាំងថ្នាក់ដឹកនាំ នាយទាហានជំនាញ បានចួលរួមប្រជុំប្រចាំសប្តាហ៍ តាមរយៈវីដេអូបញ្ជូនរូបភាព និងសំលេង (zoom) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ នៅអគារប្រជុំប៊ុន លើត។
ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្ត ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព ដែលជាទ្រព្យសម្បត្តិមហាសាល  និងចូលរួមការពារបូរណភាពដែនដី .និងសហការជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ថ្ងៃចន្ទ ១៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ May 6, 2024

អត្ថបទទាក់ទង