លោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ០១ខ្សែ ប្រវែង ១,០០៦ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ដែលប្រើប្រាស់មូលនិធិឃុំ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាស្រុក លោកស្រីអនុប្រធានការិយាល័យផែនការគាំទ្រ និងឃុំសង្កាត់ លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំបឹងព្រាវ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ ស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង
……………………
ថ្ងៃអង្គារ ២ រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។