ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ចាត់ក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ទោ គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង ទទួលដឹកនាំការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តចុះត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាព ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ចំនួន ២ប៉ុស្តិ៍ និងអធិការដ្ឋាននគរបាលស្រុកថ្មបាំង ចំនួន ១ប៉ុស្តិ៍ ក្នុងនោះមាន : ប៉ុស្តិ៍ស្រែអំបិល ប៉ុស្តិ៍ដងពែង និងប៉ុស្តិ៍ជីផាត
ក្រោយត្រួតពិនិត្យរួច ក្រុមការងារការិយាល័យជំនាញ បានបំពេញបន្ថែមចំណុចខ្វះខាតមួយចំនួន ដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។
ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤
![](https://asset.cambodia.gov.kh/provincial/sites/12/2024/12/1000089731-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/12/1000089733-1024x726.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/12/1000089730-1024x729.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/12/1000089735-1024x723.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/12/1000089734.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/12/1000089732-1024x780.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/12/1000089729-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/12/1000089736-1024x657.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2024/12/1000089737-1024x675.jpg)