រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ នៃគណៈកម្មការរៀបចំកោះកុងសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ នៃគណៈកម្មការរៀបចំកោះកុងសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ។

ក្នុងឱកាសនោះផងដែរលោកអភិបាលរងខេត្ត បានស្នើសមាជិកទាំងអស់យកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងរៀបចំផែនការការពារទូទាំងខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្ត នៅខេត្តកោះកុងរបស់យើងមានសុវត្ថិភាព និងមានភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ មួយវិញទៀតកម្លាំងទាំងអស់ ត្រូវត្រៀមរថយន្តទឹក រថយន្តសង្គ្រោះបន្ទាន់ និងក្រុមល្បាត ព្រមទាំងក្រុមគ្រូពេទ្យ កាកបាទក្រហម ដើម្បីជួយគ្នាពេលមានបញ្ហាកើតឡើង ជាយថាហេតុ។ មួយវិញទៀតសមាជិកទាំងអស់ត្រូវចូលរួម សហការយ៉ាងជិតស្និទ្ធជាមួយអនុគណៈកម្មការផ្សេងទៀត ដើម្បីឱ្យដំណើការពិធីបុណ្យទទួលបានលទ្ធផលល្អប្រសើរ៕
ថ្ងៃចន្ទ ៥ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ April 10, 2023

អត្ថបទទាក់ទង