លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកវរសេនីយ៍ឯក ដូង វណ្ណឆ័យ នាយការិយាល័យភស្តុភារ និងលោកវរសេនីយ៍ត្រី សាយ រីហ្វីន នាយរងការិយាល័យកិច្ចការប៉ុស្តិ៍ បានធ្វើការប្រគល់សម្លៀកបំពាក់សុវត្ថិភាពបំពាក់លេីដងខ្លួន និងសម្ភារឧបករណ៍ប្រេីប្រាស់របស់កងអន្តរាគមន៍ ជូនដល់អធិការដ្ឋាននគរបាលស្រុកថ្មបាំង ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោស្នងការ បានជួបសំណេះសំណាលសួរសុខទុក្ខ និងមានប្រសាសន៍ផ្តាំផ្ញើរការងារមួយចំនួន ដល់កងកម្លាំង ដេីម្បីយកទៅអនុវត្តន៍ ទទួលបានលទ្ធផលល្អក្នុងការបំពេញភារកិច្ចការងារប្រចាំថ្ងៃ ជាពិសេសការងារប៉ុស្ដិ៍នគរបាលរដ្ឋបាល និងបណ្តាញសង្គម។
ថ្ងៃសៅរ៍ ១១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ May 4, 2024