/ / /

លោក សុប ប៉ាស្សារី អភិបាលរង នៃគណ:អភិបាលក្រុង លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលក្រុង លោក លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំងបី បានអញ្ជើញចូលរួមស្តីពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា២០៥០”

លោក សុប ប៉ាស្សារី អភិបាលរង នៃគណ:អភិបាលក្រុង លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលក្រុង លោក លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំងបី បានអញ្ជើញចូលរួមស្តីពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា២០៥០” ក្នុងគោលបំណងដើម្បី ពង្រឹង និងជំរុញដំណើរការកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចឱ្យកាន់តែមុតស្រួច និងប្រសិទ្ធភាព ស្របតាមគោល នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដើម្បីរៀបចំ វេទិកាពិគ្រោះ ពិភាក្សាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិស ផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមក សាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ ក្រោមអធិបតីភាពលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលមហោស្រពខេត្តកោះកុង។
វេលាម៉ោង ៨. ៣០ នាទីរសៀ ថ្ងៃសុក្រ ៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៤។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បបានអបានអញ្ជើញចូលរួមអបអរសាទរខួបលើក ១៦៣​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ចក្រហម​ ៨​ ឧសភា​ ២០២៦​ ក្រោមមូលបទ(បន្តរួមកម្លាំងគ្នា​ ដើម្បីមនុស្សធម៍​ )

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោក អុិន ណែត មន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមសម្របសម្រួលការចុះទស្សនកិច្ចបេសកកម្ម ADB Project Review Mission នៃគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នៅសហគមន៍នេសាទព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្ដកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ ចូលរួមកិច្ចប្រជុំស្តីពីការបង្កើតទីតាំងប្រមូលទិញ លក់ផល ផលិតផលជលផល និងការបំពេញពាក្យស្នើសុំប្រកបអាជីវកម្មឱ្យយស្របតាមច្បាប់ស្តីពីជលផល

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/05/2026

    រដ្ឋបាលឃុំដងពែង ចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    26/05/2026

    M.r Li Tao ក្រុមហ៊ុន Union Development Group Co.,Ltd បរិច្ចាគថវិកាចំនួន ២០,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦