លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកវរសេនីយ៍ឯក គង់ បញ្ញា ស្នងការរង ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគិ្គភ័យ លោកវរសេនីយ៍ឯក ដូង វណ្ណឆ័យ នាយការិយាល័យភស្តុភារ និងលោកវរសេនីយ៍ត្រី សាយ រីហ្វីន នាយរងការិយាល័យកិច្ចការប៉ុស្តិ៍ បានធ្វើការប្រគល់សម្លៀកបំពាក់សុវត្ថិភាពបំពាក់លេីដងខ្លួន និងសម្ភារឧបករណ៍ប្រេីប្រាស់របស់កងអន្តរាគមន៍ ជូនដល់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោស្នងការ បានជួបសំណេះសំណាលសួរសុខទុក្ខ និងមានប្រសាសន៍ផ្តាំផ្ញើរការងារមួយចំនួន ដល់កងកម្លាំង ដេីម្បីយកទៅអនុវត្តន៍ ទទួលបានលទ្ធផលល្អក្នុងការបំពេញភារកិច្ចការងារប្រចាំថ្ងៃ ។
ថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ May 3, 2024