ខ្ញុំបាទ អ៊ូ រី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកោះកុង ព្រមទាំងមន្ដ្រីរាជការក្រោមឱវាទទាំងអស់ សូមអបអរសាទរដោយស្មោះអស់ពីចិត្តចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ ជា «សម្តេចកិត្តិសង្គហបណ្ឌិត» ជូនលោកជំទាវ។
សូមគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលជោគជ័យថ្មីៗក្នុង បុព្វហេតុជាតិមាតុភូមិ និងប្រជាជនប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិរន្តន៍ សូម សម្ដេចកិត្តិសង្គហបណ្ឌិត បុត្រា បុត្រី និងចៅៗជាទីស្រលាញ់ឱ្យជួប ប្រទះតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។