រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទីព្រឹក លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានអញ្ជើញចូលរួមប្រារព្ធទិវាជាតិ ១២ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ « កម្ពុជា ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្ស គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគសម័យឌីជីថល » នៅសាលប្រជុំសាលាស្រុកោះកុង ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង លោក ណឹម ភារម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ។