រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលឃុំជ្រោយប្រស់ បានចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានផ្សព្វផ្សាយច្បាប់ស្តីពី ផល់ប៉ះពាល់នៃគ្រឿងញៀន ច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីកាគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រប់រំសេវ ច្បាប់ស្តីពីអំពើហឹង្សាក្នុងគ្រួសារ លើស្ត្រី និងកុមារ ទាក់ទងនឹងយែនឌ័រ

រដ្ឋបាលឃុំជ្រោយប្រស់,ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលឃុំជ្រោយប្រស់ បានចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានផ្សព្វផ្សាយតាមខ្នងផ្ទះដូចជា

ច្បាប់ស្តីពី ផល់ប៉ះពាល់នៃគ្រឿងញៀន ច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីកាគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រប់រំសេវ ច្បាប់ស្តីពីអំពើហឹង្សាក្នុងគ្រួសារ លើស្ត្រី និងកុមារ ទាក់ទងនឹងយែនឌ័រ ។ការផ្សព្វផ្សាយខាងលើ បានចំនួន ០១លើក ស្មើនឹង ០៥ខ្នងផ្ទះ មនុស្សរួម ១៩នាក់ ,ស្រី ១០នាក់ ។ កម្លាំងប៉ុសិ៍្ត បានចុះល្បាតនឹងប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីត្រៀមអនុវត្តន៍ តួនាទី ភារកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមានផែនការទប់ស្កាត់បានទាន់ពេលវេលា និងបានចូលរួមកម្មវិធី ប្រារព្ធទិវាជាតិ ១២ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ « កម្ពុជា ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្ស គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ក្នុងយុគសម័យឌីជីថល » នៅសាលប្រជុំសាលាស្រុកោះកុង ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង លោក ណឹម ភារម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ។

អត្ថបទទាក់ទង