លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលប្រកាសផ្តល់ជ័យលាភី ប័ណ្ណសរសើរ និងលិខិតសរសើរដល់រដ្ឋបាលឃុំ-សង្កាត់ និងបុស្តិ៍នគរបាលរដ្ឋបាល និងស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសនៃពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
![](https://asset.cambodia.gov.kh/provincial/sites/12/2023/02/FB_IMG_1677135570278-1-1024x709.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2023/02/FB_IMG_1677137609385-888x1024.jpg)