រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន ដាវុធ ប្រធានមន្ទីរ បានអញ្ជើញទទួលស្វាគមន៍ លោក ឡៅ​ ប៉ូលីវេត​ អនុប្រធាននាយកដ្ឋានអគ្គនាយកដ្ឋានគោលនយោបាយ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងដំណើរទស្សនកិច្ចសិក្សានៅកំពង់ផែខេត្តកោះកុង

ព្រឹកថ្ងៃសៅរ៍ ៧ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ លោក អន ដាវុធ ប្រធានមន្ទីរ បានអញ្ជើញទទួលស្វាគមន៍ លោក ឡៅ​ ប៉ូលីវេត​ អនុប្រធាននាយកដ្ឋានអគ្គនាយកដ្ឋានគោលនយោបាយ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មកទស្សនកិច្ចសិក្សានៅកំពង់ផែខេត្តកោះកុង និងស្វែងយល់អំពី ក្របខណ្ឌ បទប្បញ្ញត្តិ និងប្រព័ន្ធអេកូឡូសុីពាក់ព័ន្ធ និងវិស័យដឹកជញ្ជូនរបស់កម្ពុជា ដើម្បីគាំទ្រដល់វិស័យកែច្នៃ និងនាំចេញកសិផល កំណត់កាលានុវត្តភាព និងបញ្ហាប្រឈមដែលប្រតិបត្តិករឡូជីស្ទីក និងអ្នកប្រើប្រាស់សេវាកម្មឡូជីស្ទីកជួបប្រទះ៕ #dpwtkk2023

អត្ថបទទាក់ទង