ដោយមានការឯកភាពពី លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ចាត់ឱ្យលោក សយ សុផល នាយករងរដ្ឋបាលស្រុក ដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរភូមិ ឃុំថ្មស ឃុំតានូន បានចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើការបើកបន្ទប់ថែទាំអ្នកជំងឺ និងឱសថស្ថាន ក្នុងមូលដ្ឋាន ឃុំថ្មស និង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ក្រោយពីក្រុមការងារបានចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាព លើការបើកបន្ទប់ថែទាំអ្នកជំងឺ និងឱសថស្ថាន ក្នងមូលដ្ឋាន ឃុំថ្មស និង ឃុំតានូន មានចំនួន១៣ ទីតាំង ។
ក្រុមការងារបានណែនាំឱ្យលោកគ្រូ អ្នកគ្រូពេទ្យ ដែលបើក ឬរៀបចំបើកថ្មី បន្ទប់ថែទាំអ្នកជំងឺ និងឱសថស្ថាន មកសុំច្បាប់ ឬបន្តសុពលភាព វិញ្ញាបនបត្រ ប្រកបអាជីវកម្មបន្ទប់ថែទាំអ្នកជំងឺ និងឱសថស្ថាន នៅការិយាល័យច្រកចេញតែមួយ នៃរដ្ឋបាលស្រុកបូទុមសាគរ ឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃចន្ទ ៤ រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២
ខែធ្នូ 12, 2022







