លោកស្រី គង់ វាសនា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៤ ឆ្នាំទី១ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ដ្រី និងកុមារ ស្រុកមណ្ឌលសីមា ។
និងមានរបៀបវារ:ដូចខាងក្រោម÷
១.ពិនិត្យ និងអនុម័តរបៀបវារ: នៃកិច្ចប្រជុំសាមញ្ញលើកទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ស្រុកមណ្ឌលសីមា
២. ពិនិត្យ និងអនុម័តរបាយការណ៍ការកែសមហរួលសេចក្ដីព្រាងផែនការថវិកា សេវាសង្គម សម្រាប់បញ្ជុលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
៣. បញ្ហាផ្សេងៗ
អ្នកចូលរួមសរុប ១៨នាក់ ស្រី១១នាក់
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង៨:០០នាទីរសៀល










