/ / /

រដ្ឋបាលឃុំកោះស្ដេច បានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ផ្ទះសំណាក់​ និងបន្ទប់ជួល និងបានផ្សព្វផ្សាយអនុក្រឹតលេខ​ ០៣​ អនក្រ.បក​ ចុះថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៦​ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្ដុំ​ ស្ថិតនៅភូមិកោះស្តេច

រដ្ឋបាលឃុំកោះស្ដេច

​ លោក​ ស៊ន​ ស្រិញ​ មេឃុំកោះស្ដេច​ បានចាត់តាំងលោក​ ដូ​ សុខសាន្ត​ សមាជិកក្រុមប្រឹក្សាឃុំ​ ដឹកនាំ​ អនុភូមិកោះស្ដេច​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ និងប្រជាការពារភូមិ​ ដេីម្បីចូលរួមសហការជាមួយលោក​ ទួន​ ឪទី​ អភិបាលរងស្រុក​ និងជាអនុប្រធាន គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរ​ ដឹកនាំក្រុមការងារស្រុក​ ចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ផ្ទះសំណាក់​ និងបន្ទប់ជួល និងបានផ្សព្វផ្សាយអនុក្រឹតលេខ​ ០៣​ អនក្រ.បក​ ចុះថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៦​ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្ដុំ​ចំនួន ១២ទីតាំង ស្ថិតនៅភូមិកោះស្តច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។

ថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    15/06/2026

    លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ជីថ្នាំកសិកម្ម ប្រកបដោយប្រសិទ្ធិភាពសុវត្ថិភាព និងបច្ចេកទេសមុននិងក្រោយពេលប្រមូលដំណាំបន្លែ បច្ចេកទេសកែច្នៃ ពីគុណភាព សុវត្ថិភាពចំណីអាហារ នៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

  • ហេង គីមឆន/
    15/06/2026

    សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ យាងចូល ៩១ ព្រះវស្សា

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    15/06/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរ​ដោយ​លោកស្នងការរងចំនួន ៥រូប និងលោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោក៨២៧ ១រូប អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៤៩ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអុិច១៦ នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    15/06/2026

    លោកស្រី គង់ វាសនា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៤ ឆ្នាំទី១ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកមណ្ឌលសីមា